Thursday, November 21, 2024
Header Banner

ជនសង្ស័យម្នាក់លួចម៉ូតូមិត្តភ័ក្តិ ពីខេត្តសៀមរាបរួចគេចខ្លួនត្រូវនគរបាលក្រុងស្ទឹងសែនចាប់ខ្លួន

សៀមរាប៖លោកឧត្តមសេនីយ៍ត្រី ភឹងចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យម្នាក់បានលួចម៉ូតូនិងលុយរបស់មិត្តភ័ក្តិពីខេត្តសៀមរាប រួចទៅសម្ងំគេចខ្លួននៅខេត្តកំពង់ធំ ត្រូវនគរបា លទាំង២ខេត្តសហការគ្នាស្រាវជ្រាវមុខសញ្ញារួចឃាត់ខ្លួន។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៥និង៣០នាទីថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០២០ ស្ថិតនៅចំនុច មុខបន្ទប់ជួល ក្រុមទី ភូមិ តាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប និងចាប់បាននៅភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ លោកស្នងការរង​បន្តថា ករណីនេះកម្លាំងនគរបាលខេត្តកំពង់ធំ បានសហការគ្នារហូតឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះធឿន ម៉ៅ អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិ បុស្សក្រឡាញ់ សង្កាត់ ជ្រាវ ក្រុងសៀមរាប ពាក់ព័ន្ធនិងករណីអំពើលួចយកម៉ូតូ។លោកបន្តថា អង្គហេតុនៅវេលាម៉ោង០៥និង៣០នាទីថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០២០ ស្ថិតនៅចំនុច មុខបន្ទប់ជួល ក្រុមទី ភូមិ តាភុល សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ដោយជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ សៀមរាប 1AE-0175 លេខតួ,លេខម៉ាស៊ីន ៥៤៣៣២២៥ និង លុយចំនួន ២០ម៉ឺនរៀល របស់ជនរងគ្រោះឈ្មោះ លី សុវណ្ណដារ៉ា ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ សិស្ស។លោកបន្តថា មូលហេតុ នៅពេលជនរងគ្រោះកំពុងគេងលក់មិនដឹងខ្លួន ជនសង្ស័យខាងលើដែលត្រូវជាមិត្តភក្ដិរបស់ជនរងគ្រោះហើយស្នាក់នៅក្នុងបន្ទប់ជាមួយគ្នា បានលួចយកសោរម៉ូតូ ដែលជនរងគ្រោះទុកលើធ្នើរក្បាលគ្រែ ហើយនឹងលុយចំនួន ២០ម៉ឺនរៀលដែលជនរងគ្រោះទុកក្នុងហោប៉ៅខោរពន្យួរនិងជញ្ជាំង ហើយជិះគេចខ្លួនបាត់។ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញរបស់ក្រុងបានរុញកម្លាំងចុះស្រាវជ្រាវនិងស៊ើបអង្កេតករណីនោះភ្លាមហើយ និងទំនាក់ទំនងសុំកិច្ចសហការណ៍គ្រប់អង្គភាពពាក់ពន្ធ័ក្នុងខេត្តផ្ទាល់និងបណ្តាខេត្តជាប់ព្រំប្រទល់។លុះម៉ោងប្រហែលម៉ោង៩និង០០ព្រឹកថ្ងៃដដែលត្រូវបានកម្លាំងនគរបាលអធិការក្រុងស្ទឹងសែនធ្វើការឃាត់ខ្លួនបានរួមទាំងម៉ូតូប្រគល់មកកម្លាំងអធិការក្រុងសៀមរាប យកមកធ្វើការសួរនាំក្រោយពីការសាកសួរជនសង្ស័យរូបនេះបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូនិងប្រាក់របស់ជនរងគ្រោះខាងលើពិតប្រាកដមែន។បច្ចុប្បន្នកម្លាំងនគរបាលក្រុងសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញចាត់ការតាមផ្លូវច្បាប់៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម