សៀមរាប៖នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនមុខសញ្ញាចាស់(ទើបនឹងចេញពីពន្ធនាគារ)ចំនួន០៣នាក់ ពាក់ព័ន្ធនឹងករណីឆក់កាបូបពលរដ្ឋម្តងទៀតត្រូវនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប ស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបានតែម្តង។
នគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២២និង៣២នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់យកកាបូប) នៅចំណុចមុខផ្ទះជនរងគ្រោះ ជនជាតិជប៉ុន ស្ថិតនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។ក្រោយពីទទួលបានព័ត៌មាន ករណីអំពើលួចឆក់កាបូប នេះភ្លាម លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យ បានបញ្ជារឲ្យកម្លាំងនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលក្រុងសៀម រាប និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំ និងសង្កាត់នគរធំ បានបើកការស្រាវជ្រាវ រហូតដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ រហូតឈនដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់÷១.ឈ្មោះ ប៊ុន ដាលីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអញ្ចាញ សង្គាត់នគរធំ ក្រុង/ខេត្តសៀមរាប។២.ឈ្មោះ ហួរ ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប(មុខសញ្ញាចាស់ករណីឆក់កាបូប ទើបតែចេញពីពន្ធនាគារថ្ងៃទី០៨ខែ០៧ឆ្មាំ២០១៩)។៣.ឈ្មោះ ថៃ ថូ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។ជាក់ស្តែងឆែកឆេរដកហូតបានរួមមាន៖ម៉ូតូមួយគ្រឿងម៉ាកហុងដាប៉ីត សេរីឆ្នាំ២០១៩ ពណ៌ខៀវលាយស ពាក់ស្លាកលេខសៀមរាប១AG-៧២១៧(មធ្យោបាយធ្វើសកម្មភាព)។ទូរស័ព្ទមួយគ្រឿងម៉ាកហ៊ូវ៉ៃ ពណ៌ស(របស់ជនរងគ្រោះ)។ប្រាក់ចំនួន៤០$របស់ជនរងគ្រោះ។ ខ្សែកាស់ស្តាប់ភ្លេងចំនួន០២។កាស់ប្លូធូស្រោមពណ៌ផ្កាឈូកចំនួន០១។ខ្សែសាកថ្មទូរស័ព្ទចំនួន០១។សមត្ថកិច្ចបញ្ជាក់ថា តាមការស្តាប់ចម្លើយរបស់ឈ្មោះ ប៊ុន ដាលីន នឹងឈ្មោះ ហួរ ពិសិដ្ឋ បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចឆក់កាបូបរបស់ជនជាតិជប៉ុនពិតមែន។ដោយឡែកជនសង្ស័យឈ្មោះ ថៃ ថូ ភេទប្រុស អាយុ១៧ឆ្នាំមានជនរងគ្រោះ ឈ្មោះ មាន សុភាព ភេទស្រី អាយុ៤០ឆ្នាំ បានចង្អុលបង្ហាញនៅចំពោះមុខសមត្ថកិច្ចថា ជាជនសង្ស័យបានធ្វើសកម្មភាពលួចឆក់យកខ្សែក កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៣និង១០នាទី នៅចំណុចភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។ បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប កំពុងកសាងសុះណ។រឿងបញ្ជូនទៅតុលាការនៅថ្ងៃស្អែក ដើម្បីចាត់ការតាមផ្លូវច្បាប់៕