Wednesday, May 14, 2025
Header Banner

មន្ទីរសុខាភិបាលខេត្តសៀមរាប បំភ្លឺជុំវិញការផ្សាយរបស់បណ្តាញសង្គម និងសារព័ត៌មានមួយចំនួន ករណីស្ត្រីម្នាក់បានស្លាប់នៅស្រុកពួក

សៀមរាប៖នៅរសៀលថ្ងៃទី២៨ខែឧសភឆ្នាំ២០២១នេះ មន្ទីរសុខាភិបាលខេត្តសៀមរាប បានចេញលិខិតបំភ្លឺជុំវិញការផ្សាយរបស់បណ្តាញសង្គមហ្វេសបុក និងសារព័ត៌មានមួយចំនួន​ថា  ស្ត្រីម្នាក់បានស្លាប់ក្រោយពីបានលេបថ្នាំដែលបានមកពីរបស់គ្លីនិកជា ឡេង នៅស្រុកពួក នោះគឺជារឿងមិនពិតទេ។

បើយោងតាមលិខិតនោះមានសេចក្តីថា បំភ្លឺករណីស្ត្រីម្នាក់ស្លាប់នៅភូមិគោកដូង ឃុំត្រីញ័រស្រុកពួក ខេត្តសៀមរាប ដែលបានចុះ ផ្សាយតាមប្រព័ន្ធសង្គមFacebook របស់លោកវេជ្ជបណ្ឌិត ម៉ក់ សំអឿន និងសារព័ត៌មាន មួយចំនួន។ដើម្បីបំភ្លឺនឹងករណីនេះគឺសុំចែកជា៣ផ្នែក ៖ទីតាំងនិងឈោ្មះគ្លីនីក,លក្ខណៈផ្លូវច្បាប់​និង ករណីស្លាប់។

   +ទីតាំងនិងឈោ្មះមន្ទីរសម្រាកព្យាបាល១. មន្ទីរសម្រាកព្យាបាល ជា ឡេង មានអាស័យដ្ឋាននៅ ផ្ទះលេខ២១៨៨ ផ្លូវ ជាតិលេខ ៦ ឃុំពួក ស្រុកពួក ខេត្តសៀមរាប អ្នទទួលខុសត្រូវដោយលោកវេជ្ជបណ្ឌិត ជាឡើង លិខិតអនុញ្ញាតលេខ ២៤៩/២០ អបស/មព រាជធានីភ្នំពេញចុះថ្ងៃទី ០៦ ខែ វិច្ឆិ កា ឆ្នាំ២០២០ ។២.មន្ទីរសម្រាកព្យាបាល ជា ឡេងអង្គរជុំ មានអាស័យដ្ឋាននៅ ផ្ទះគ្មានលេខ ផ្លូវគ្មានលេខ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប អ្នទទួលខុសត្រូវដោយលោកសី វេជ្ជបណ្ឌិត រ័ត្ន គឹមសុន លិខិតអនុញ្ញាតលេខ ១៤៨/១៩ អបស/មព រាជធានីភ្នំពេញចុះ ថ្ងៃទី ៣១ ខែ កក្កដាឆ្នាំ២០១៩ ។៣. មន្ទីរសម្រាកព្យាបាល ស៊ី អិល ស៊ី មានអាស័យដ្ឋាននៅ ផ្ទះគ្មានលេខ ផ្លូវគ្មានលេខ ឃុំពួក ស្រុកពួក ខេត្តសៀមរាប អ្នទទួលខុសត្រូវដោយលោកស្រីវេជ្ជបណ្ឌិត ជា វណ្ណចន្ទ លិខិតអនុញ្ញាតលេខ ២៤៨/២០ អបស/មព រាជធានីភ្នំពេញចុះថ្ងៃទី ០៦ ខ វិច្ឆិកា ឆ្នាំ២០២០ ដែលមានលោកវេជ្ជបណ្ឌិត ជា ឡេង និងភរិយា ជាម្ចាស់ទុន ។ មន្ទីរសម្រាកព្យាបាលដែលសារព័ត៌មានបានផ្សាយនេះ គឺជាមន្ទីរសម្រាកព្យាបាល ស៊ី អិល ស៊ី មិនមែនគ្លីនីក ជា ឡេង ដូចនៅក្នុងសារព័ត៌ដែលបានចុះផ្សាយទេ។ +លក្ខណៈផ្លូវច្បាប់…មន្ទីរសម្រាកព្យាបាល ស៊ី អិល ស៊ី មានលិខិត អនុញ្ញាតត្រឹមត្រូវ ពីក្រសួងសុខា ភិបាល លេខ ២៤៨/២០ អបស/មព រាជធានីភ្នំពេញចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ២០២០ ។អ្នកទទួលខុស ត្រូវ មានវត្តមានអ្នកទទួលខុសត្រូវ និងគ្រូពេទ្យទាំងអស់មានសញ្ញាបត្រទទួលស្គាល់ដោយ ក្រសួងសុខាភិបាល និង មានគុណវុឌ្ឍ ដែលបញ្ជាក់ដោយគណៈគ្រូពេទ្យជាតិ កម្ពុជានៅមានុពលភាព ។និតិវិធីនៃការផ្តល់លិខិតអនុញ្ញាតច្បាប់។ក្រោយពេលមន្ទីរសុខាភិបាល ទទួលបានពាក្យស្នើសុំតាមលក្ខណ្ឌតម្រូវ ឲ្យក្រុមការងារមន្ទីរសុខាភិបាលចុះពិនិត្យ ដោយមានសមាសភាពចូលរួមពីមន្ទីរសុខាភិបាលនិងការិយាល័យសុខាភិបាលស្រុះប្រតិបត្តិចូលរួម និងមានការឯកភាពពី លោកប្រធានមន្ទីរបន្ទប់មកបញ្ជូនទៅក្រសួងសុខាភិបាល ពិនិត្យនិងសម្រេច ។+ករណីស្លាប់…ក្រោយទទួលបាន ព័តមានតាមសង្គមFacebook របស់លោក Mak Sam Oeun បញ្ជាក់ថា ស្ត្រីម្នាក់រស់នៅភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប បានទទួលមរ ណៈភាពក្រោយពីលេបថ្នាំដែលបានមកពី Clinic ជា ឡេង ស្រុកពួក ។ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ ២០២១ ក្រោមបញ្ហារបស់លោកប្រធានមន្ទីរសុខាភិបាល ខេត្ត នៅវេលាម៉ោង៩និង៣០នាទីព្រឹក ក្រុមការងារការិយាល័យនិយ័តកម្ម មន្ទីរសុខាភិបា លខេត្តសៀមរាបមានសមាជិក៣រូប ដឹកនាំដោយលោកវេជ្ជបណ្ឌិតអ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលខេត្ត សមាសភាពចូលរួមមានៈ ១-លោកវេជ្ជ. អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលខេត្ត ២-លោកស្រីឱសថការី លី វណ្ណះ ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល៣-លោកវេជ្ជ. ងួន ពុធម៌នា មន្ត្រី ការិយាល័យនិយ័តកម្មសុខាភិបាល ៤-លោកស្រី អ៊ុន ម៉ារី ការិយាល័យនិយ័តកម្មសុខាភិបាល ៥-លោក ផន ប្រុស នាយរងការិយាល័យ នគរបាលសេដ្ឋកិច្ច៦-លោក ខុម សុខា នាយផ្នែកនគរបាលសេដ្ឋកិច្ច ៧- លោក សាប់ នរិន្ទ នាយផ្នែកនគរបាលសេដ្ឋកិច្ច ៨-លោក ម៉ី សុភត្រា នាយរងផ្នែកនគរបាលសេដ្ឋកិច្ច៩- លោកនឹម សារ៉ាត់ អធិការរង ស្រុកពួក បានចុះទៅធ្វើការអង្កេតករណីស្រ្តីរងគ្រោះឈ្មោះ ហ៊ាន់ ធន់ អាយុ ៣៣ឆ្នាំរស់នៅ ភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប បានទទួលមរណៈភាពក្រោយពីលេបថ្នាំ ដែលបានមកពី Clinic ជា ឡេង ស្រុកពួក ។ពេលចុះអង្កេត ករណីនេះពុំបានកើតឡើងនៅ Clinic ជា ឡេង ទេ គឺនៅមន្ទីរ សម្រាកព្យាបាល ស៊ី អិល ស៊ី ដែលមានអ្នកទទួលខុសត្រូវដោយលោកស្រី វេជ្ជបណ្ឌិត ជា វណ្ណចន្ទ មានទីតាំងស្ថិតនៅភូមិ ចំបក់ហែរឃុំពួក ស្រុកពួកខេត្តសៀមរាប ។លក្ខណៈផ្លូវច្បាប់៖ មន្ទីរសម្រាកព្យាបាល ស៊ី អិល ស៊ី មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងមានសុពលភាព -ចំពោះក្រដាសវេជ្ជបញ្ហានេះ ពុំមែនជាវេជ្ជបញ្ញាក្នុងការព្យាបាលជំងឺទ តាមខ្លឹម សារដែលបានសរសេរគឺជាលិខិតណាត់ជួប ។គ្រូពេទ្យព្យាបាល និងអ្នកទទួលខុសត្រូវ មានវត្តមាន -គ្រូពេទ្យទាំងអស់មានគណៈគ្រូពេទ្យ និងមានសុពលភាព និងការប្រើប្រាស់វេជ្ជបញ្ហា ដោយវាយអក្សរជា កុំព្យូរទ័រ។តាមការសាកសួរអ្នកទទួលខុសត្រូវនិងជាអ្នកព្យាបាលនៅមន្ទីរសម្រាកព្យាបាល បានបញ្ជាក់ថា ស្ត្រីឈ្មោះ ហ៊ាន់ ធន់ មានជំងឺ Sciatique et Dyspepsie ធ្លាប់បានមក សម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាល ស៊ី អិល ស៊ី កាលពីថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០២១ បន្ទប់ពីបានធូរស្រាលគាត់បានវិលត្រឡប់ទៅផ្ទះវិញនៅ ថ្ងៃទី១៩ ខែឆ្នាំដ៏ដែរ រហូតដល់ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១ ជនរងគ្រោះ បាននាំប្អូនថ្លៃបានមកពិនិត្យជំងឺម្ដង ឆ្លៀតពេលនោះក៏សុំពិនិត្យខ្លួនឯងផងដែរ ក្រោយពិនិត្យរួចគ្រូពេទ្យបានបញ្ជាក់រោគវិន្និច្ឆ័ យ ថា Sciatique et Dyspepsie ហើយបានផ្ដល់ថ្នាំជូន តាមវេជ្ជបញ្ហា។

បន្ទាប់មកក្រុមការងារបានទៅផ្ទះជនរងគ្រោះដើម្បីត្រួតពិនិត្យមើលគ្រាប់ថ្នាំ និងចំនួនថ្នាំដែលជនរងគ្រោះបានលេប ពេលទៅដល់ផ្ទះ គ្រួសារជនរងគ្រោះ បានប្រាប់ថាថ្នាំទាំងនោះខាងមណ្ឌលសុខភាពត្រីញ័របានប្រមូលយកទៅ មណ្ឌលសុខភាពអស់ហើយ ។ក្រុមការងារបានត្រឡប់មកមណ្ឌលសុខភាពត្រីញ័រវិញ និងធ្វើការត្រួតពិនិត្យនិងរាប់គ្រាប់ថ្នាំទាំងនោះ។តាមការពិនិត្យ និងរាប់ចំនួនគ្រាប់ថ្នាំ ឃើញថា ថ្នាំទាំងអស់មានចំនួនដូចនៅក្នុង វេជ្ជបញ្ហាដែរ លើកលែងតែថ្នាំ zepam 5mg ចំនួន ០៧ គ្រាប់រកមិនឃើញ តែក្នុងប្រព័ន្ធ សង្គម Face book លោក Mak Sam Oeun ដែលបានថតបង្ហោះបង្ហាញឲ្យឃើញថា ថ្នាំ zepam 5mg មានចំនួន ០៧ គ្រាប់ពិតមែន ។តាមក្រុមការងារការិយាល័យនិយ័តកម្ម មន្ទីរសុខាភិបាលខេត្ត ពិនិត្យឃើញថា ឱសថដែលមន្ទីរសម្រាកព្យាបាល ស៊ី អិល ស៊ី បានប្រើប្រាស់ ជាប្រភេទថ្នាំមានចុះ បញ្ញិកាត្រឹមត្រូវ ដោយក្រសួងសុខាភិបាល ។ជាសេចក្តីសន្និដ្ឋានៈ តាមការរាប់ចំនួនគ្រាប់ថ្នាំ ផ្ទៀងផ្ទាត់ជាមួយវេជ្ជបញ្ជា ដែល បានផ្តល់ជូនបង្ហាញថាជនរងគ្រោះមិនទាន់បានលេបថ្នាំចំណែកណាមួយនៅឡើយទ។

  ​អាស្រ័យហេតុនេះសូមសាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមកុំមានការយល់ច្រលំតទៅទៀត៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម