Monday, July 7, 2025
Header Banner

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបរិច្ចាគថវិកាចំនួន ៥ម៉ឺនដុល្លារនិងបរិក្ខាពេទ្យមួយចំនួនដល់មន្ទីរពេទ្យកុមារអង្គរដែលកំពុង ខ្វះខាត

សៀមរាប៖របាយការណ៍របស់មន្ទីរពេទ្យកុមារអង្គរបានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២១នេះថា ស្របពេលដែលមន្ទីរពេទ្យកុមារអង្គរ កំពុងតែធ្វើយុទ្ធនាការស្វែងរកជំនួយដើម្បីទ្រទ្រង់ទៅលើការឆ្លងរីករាលដាលលើកុមារនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ព្រឹកមិញនេះ គណៈប្រតិភូរនៃកាកបាទក្រហមកម្ពុជា ដែលដឹកនាំ ដោយលោកជំទាវ ពុំ ច័ន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងអមដំណើរដោយ លោកជំទាវ មាស សន អនុប្រធានកិត្តិយសគណៈកម្មាធិការ កាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកគណៈកម្មាធិការនៃកាកបាទក្រហមកម្ពុជា ជាច្រើនរូបបានអញ្ជើញជួបថ្នាក់ដឹកនាំនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ដែលកំពុងជួបការលំបរីករាលដាលជំងឺកូវីត១៩ នៅក្នុងមន្ទីរពេទ្យ និងនៅក្នុងសហគមន៍ទូទាំងប្រទេស។
នាក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានប្រគល់ថវិកាចំនួន ៥០ ០០០ ដុល្លារអាមេរិក ដែលជាថវិកាសប្បុរសធម៌ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់មន្ទីរពេទ្យកុមារអង្គរ ជាមួយនឹងសម្ភារៈបរិក្ខាប្រើប្រាស់ក្នុងការព្យាបាលថែទាំអ្នកជំងឺនៅក្នុងមន្ទីរពេទ្យមួយចំនួនទៀតជាច្រើន ដើម្បីជួយសម្រាលបន្ទុកនៃការខ្វះខាតបន្ទាន់កំពុងកើតឡើងក្នុងពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានផ្តល់ជំនួយជាថវិកាសរុបចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះគឺមានចំនួន១២០ ០០០ដុល្លារអាមេរិក សម្រាប់ការចូលរួមចំណែកនៅក្នុងការបន្តនិរន្តរភាពប្រតិបត្តិការផ្តល់សេវាថែទាំសុខភាពកុមារកម្ពុជាប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃ។

ក្នុងនោះដែរថ្នាក់ដឹកនាំមន្ទីរពេទ្យកុមារអង្គរ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏សប្បុរសរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មាធិការ និងប្រតិបត្តិទាំងអស់របស់កាកបាទក្រហមកម្ពុជា នៅក្នុងការការយកចិត្តទុកដាក់ដល់មន្ទីរពេទ្យកុមារអង្គរ ឲ្យមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម