ភ្នំពេញ៖កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបទីតាំងកែច្នៃ រក្សាទុកគ្រឿងញៀន ចាប់ខ្លួនឧក្រិដ្ឋជន ០៥នាក់ (ជនជាតិ ខ្មែរ ១នាក់ វៀតណាម ០៤នាក់) និងរឹបអូគ្រឿងញៀនជាង ១៥៦គីឡូក្រាម នៅរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
លទ្ធផលកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២២និង២០នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៨) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល និង លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ មានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការ សម្របសម្រួលដោយ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្ទះលេខ ៨០ផ្លូវM៣ បូរីប៉េងហូត(បឹងស្នោ)សង្កាត់និរោធនិ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លទ្ធផល ៖
ក-ឃាត់ខ្លួនជនសង្ស័យ០៥នាក់ :
១-ឈ្មោះ ហម សាវុធ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិ ខ្មែរ។
២-ឈ្មោះ ឡេ វ៉ាន់ឌឿត(LE VAN DUOT) ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម
៣-ឈ្មោះ ង្វៀន ថាន់គឿង (NGUYEN THANH CUONG ) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម
៤-ឈ្មោះ ឡេ កឹមហ្វុក (LE CAM PHUNG ) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ តណាម
៥-ឈ្មោះ ហ្វង័ ង៉ុកហាន(HOANG NGOC HAN ) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ វៀត ណាម។
ខ-វត្ថុតាងចាប់យកបាន:
១-អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ១០១គ.ក្រ ៩៨២.០៤ក្រាម។
២-កាទីណូន (CATHINONE) ទម្ងន់សុទ្ធ ៣៩គ.ក្រ ៨៥៤ក្រាម។
៣-មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១៤គ.ក្រ ៤៥០.៧៦ក្រាម។
៤-កេតាមីន(KETANINE)ទម្ងន់សុទ្ធ ១១២.៨១ក្រាម ។
សរុបសារធាតុញៀន ទម្ងន់ 156 kg 399.61g
៥-សារធាតុគិមីផ្សំ(រាវ) អាសេតូន ទម្ងន់សុទ្ធ ៦ គ.ក្រ ៦៦៨.២៥ក្រាម
គ-សម្ភារៈ មធ្យោបាយ និងឧបករណ៍កែច្នៃសារធាតុញៀន:
១-ទូរស័ព្ទ ០៤គ្រឿង
២-ម៉ាស៊ីនសម្រាប់សម្ងួតសារធាតុញៀនចំនួន ០២គ្រឿង។
៣-ម៉ាស៊ីនសម្រាប់ក្រឡុកសារធាតុញៀន ចំនួន០៦គ្រឿង។
៤-ពុម្ពសម្រាប់វាយគ្រាប់សារធាតុញៀនមួយចំនួនធំ។
៥-ម៉ាស៊ីនសម្រាប់វេចខ្ចប់សារធាតុញៀន០១គ្រឿង។
៦-ម៉ាស៊ីនរាប់គ្រាប់សារធាតុញៀន ០១គ្រឿង
៧-ម៉ាស៊ីនសម្រាប់អ៊ុតថង់ផ្លាស្ទិកចំនួន០៣គ្រឿង។
៨-ម៉ាស៊ីនសម្រាប់កិន និងក្រឡុកសារធាតុញៀនចំនួន០២គ្រឿង។
៩-ថង់សម្រាប់វេចខ្ចប់សារធាតុញៀនមួយចំនួនធំ។
១០-ជញ្ជីងសម្រាប់ថ្លឹងសារធាតុញៀនចំនួន០៣គ្រឿង។
១១-ម៉ាស៊ីនសម្រាប់វាយគ្រាបសារធាតុញៀន០១គ្រឿង។
១២-ម៉ាស៊ីនម៉ាក HARISON ចំនួន ០១គ្រឿង។
១៣-រានសម្រាប់បញ្ឍរ សម្ងួតសារធាតុញៀនចំនួន០១ឈុត។
១៤-ចានដែកសម្រាប់ដាក់ម្សៅសារធាតុញៀនចំនួន ០៩ ចាន
១៥-កញ្រ្ចែងសម្រាប់រែងសារធាតុញៀនចំនួន០១។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់តាមនីតិវិធី ច្បាប់៕ដោយ៖ភក្តី