Monday, July 7, 2025
Header Banner

ហួសចិត្ត..នារីម្នាក់ត្រូវបានជនដៃដល់ចូលទៅអារ.កក្នុងមណ្ឌលព្យាបាលកូវីដ.១៩ ពហុកីឡដ្ឋានអូឡាំពិក

ភ្នំពេញ៖សេក្តីរាយការណ៍បានឲ្យដឹងថា អ្នកជំងឺកូវីត១៩ម្នាក់ដែលត្រូវជាប្អូនស្រីបង្កើតកីឡាករប្រដាល់ អ៊ូច ធារិទ្ធ ឈ្មោះអ៊ូច រាជនី អាយុ១៦ឆ្នាំត្រូវជនដៃម្នាក់ចាប់អារ.ក សម្លាប់តែមិនបានសម្រេច ដោយសារនារីជនរងគ្រោះបានយកដៃរងបណ្តាលឲ្យនាងរងរបួសធ្ងន់ធ្ងរ។

ហេតុការខាងលើនេះបានកើតឡើងនៅអធ្រាតុម៉ោង១២ឈានចូលថ្ងៃ២៤ ខែកក្កដាឆ្នាំ២០២១នេះចំណុចកន្លែងសម្រាកព្យាបាលជំងឺកូវីត១៩ ពហុកីឡាដ្ឋានជាតិអូឡាំពិក ។

ជនរងគ្រោះបានរងរបួសដៃដេរ១០ថ្នេរ ត្រង់កដេរ៦ថ្នេរកីឡាករ អ៊ូច ធារិទ្ធ បានសម្តែងនូវការខូចចិត្តអាណិតអាសូរប្អូនស្រីយ៉ាងក្រៃលែង និងសុំណូមពរដល់សមត្ថកិច្ចជួយរកយុត្តិធម៌ចាត់ការតាមផ្លូវច្បាប់ចំពោះជនដៃដល់ដែលបានធ្វើសកម្មភាពប៉ុនប៉ងឃាតកម្មមកលើប្អូនស្រីរបស់ខ្លួនផង។

W បច្ចុប្បន្នសមត្ថកិច្ចកំពុងសួរនាំជនដៃដល់ដើម្បីមានវិធានការបន្តតាមផ្លូវច្បាប់៕ដោយ៖រាជសី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម