បន្ទាមានជ័យ៖សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជនជាតិថៃ ចំនួន៣នាក់ ព្យាយាមឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកបឹងសាគូ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១និងកម្លាំងយោធាកងពល៥១ បានសហការគ្នាឃាត់ខ្លួន កាលពីវេលាម៉ោង៩និង០០ នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ត្រង់ចំណុច ក្រោយអគារប៉ារ៉ាមិក ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលកាពារព្រំដែនបឹងសាគូ បានថ្លែងថា ការចាប់ខ្លួនជនជាតិថៃទាំងបីនាក់គឺធ្វើឡើងខណៈពេលដែលពួកគេកំពុងព្យាយាមឆ្លងដែនខុសច្បាប់។ យោងការសួរនាំស្ត្រីទាំងបីនាក់បានប្រាប់ថា មានមេខ្យល់ខ្មែរថៃ ជាអ្នកសម្រប សម្រួលក្នុងការរត់ផ្លូវ ពេលនេះមុខសញ្ញាមេខ្យល់បានកំពុងរត់គេចខ្លួន។ស្ត្រីជនជាតិថៃទាំងបីរួមមាន ១-ឈ្មោះ Suphatta Nakmanee អាយុ២៥ឆ្នាំ ២.ឈ្មោះ Wilaiwan Aphisermsakun អាយុ២២ឆ្នាំ ៣.ឈ្មោះ Kanatsanan Promjuntuek អាយុ៣៩ឆ្នាំ ពួកគេទាំង៣នាក់រស់នៅខេត្តស្រះកែវ។ ក្រោយសួរនាំស្ត្រីជនជាតិថៃទាំង០៣ នាក់ ត្រូវបានបញ្ជូនទៅខាងនគរបាល អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធី៕ដោយ៖ភក្តី