Monday, July 7, 2025
Header Banner

នគរបាលចាប់ខ្លួនជនជាតិចិនម្នាក់ ករណីផ្ទុះអាវុធ ដោយមិនដឹងមូលហេតុនៅក្រុងព្រះសីហនុ

ព្រះសីហនុ៖នគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិម្នាក់ ពាក់ព័ន្ធករណីកាន់កាប់ដោយគ្មានការអនុញ្ញាត និងផ្ទុះអាវុធចំនួន៣គ្រាប់ ដោយមិនដឹងមីលហេតុ។

ហេតុការណ៍ផ្ទុះអាវុធនោះបានកើតឡើង កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០១នឹង៣០នាទី រំលងអាធ្រាត្រ នៅក្នុងបន្ទប់ជួលមួយកន្លែងដែលជនជាតិចិនបានជួល ស្ថិតនៅចំណុចក្រុមទី១០ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភា្លម លោកបានបញ្ជាកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការហ៊ុំព័ទ្ធបន្ទប់ដែលកើតហេតុ រហូតដល់វេលលាម៉ោង០៦នឹង៣០នាទី ព្រឹក ទើបធ្វើការឃាត់ខ្លួនបានជនប្រដាប់អាវុធ ដែលជាជនជាតិចិននោះ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តថាជនសង្ស័យឈ្មោះ WANG XUDONG ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុមទី១០ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបាន៖ កាំភ្លើងខ្លី ០១ដើម ម៉ាក ZORAKI ពណ៌ទឹកប្រាក់ មានលេខសម្គាល់ៈ 000326, បង់កាំភ្លើង០១, គ្រាប់កាំភ្លើង៤៤គ្រាប់, សំបកកាទុស០៣គ្រាប់, ស្រោមកាំភ្លើង០១, កាំភ្លើងបាញ់ឆក់០១, ខ្នោះដៃ០១គូរ, កូនកាំបិតស្នៀត០២, ស្បែកជើងកវែង០២គូរ, ទូរស័ព្ទដៃ ០២គ្រឿង, លិខិតឆ្លងដែន០២ក្បាល។

បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម