Monday, July 7, 2025
Header Banner

ចាប់ខ្លួនមន្រ្តីឥណទាន ក្រុមហ៊ុនហ្រ្គេនសាន់មូឃែភីថល ម្នាក់ ពីបទ រំលោភលើទំនុកចិត្ត

៊៊ ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨នឹង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទៈ រំលោភលើទំនុកចិត្ត យកប្រាក់ចំនួន៦១,០០០$ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ដល់ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឱ្យដឹងថាជនសង្ស័យឈ្មោះ ឌុក សុជាតិ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីឥណទាន ក្រុមហ៊ុនហ្រ្គេនសាន់មូឃែភីថល។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់ ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម