Monday, July 7, 2025
Header Banner

ជារៀងរាល់ឆ្នាំ និស្សិតវេជ្ជសាស្ត្រនិងថែទាំតែងតែចុះកម្មសិក្សានៅមន្ទីរពេទ្យកុមារអង្គរ ដែលជាផ្នែកមួយនៃការអប់រំបណ្តុះបណ្តាលនៃមន្ទីរពេទ្យកុមារអង្គរ

សៀមរាប៖យោងតាមរបាយការណ៍របស់ មន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងថា កញ្ញា វៃ ធារ័ត្ន ជានិស្សិតវេជ្ជសាស្ត្រម្នាក់ក្នុងចំនោមនិស្សិតវេជ្ជសាស្ត្រ ជាង១០រូបទៀតដែលកំពុងចុះកម្មសិក្សានៅមន្ទីរពេទ្យកុមារអង្គរ ដែលសិក្សាលើជំនាញវេជ្ជសាស្ត្រទូទៅ ហើយបច្ចុប្បន្នកំពុងធ្វើកម្មសិក្សានៅមន្ទីរពេទ្យកុមារអង្គរបានរយៈពេលជាង៥ខែមកហើយ។

“ អ្វីដែលខ្ញុំចាប់អារម្មណ៍គឺអនាម័យទាំងក្នុងនឹងក្រៅមន្ទីពេទ្យ ពិសេសកន្លែងពិនិត្យជំងឺតែម្តង ការរៀបចំមានលក្ខណះស្តង់ដាគោរពនូវគោលការណ៍ IPC បានយ៉ាងល្អដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក ទាំងការផ្លាស់ប្តូរកំរាលនិងការជូតសំអាតគ្រែអ្នកជំងឺជាដើម។
ទីនេះផ្តល់ភាពកក់ក្តៅដល់និសិត្សចុះកម្មសិក្សា មិនថាការរៀនសូត្រ ការអប់រំបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍ពីរៀមច្បង ពួកគាត់តែងតែឈរពីក្រោយចាំជួយយើងគ្រប់ពេលដែលយើងត្រូវការមិនដែលមានពាក្យស្ដីបន្ទោស មានតែការលើកទឹកចិត្តនិងជំរុញអោយយើងរៀនសូត្របន្ថែមនូវអ្វីដែលយើងខ្វះខាត ពួកគាត់ចាំបង្រៀនជានិច្ចទាំងទ្រឹស្ដី ទាំងការអនុវត្តន៍៕ដោយ៖សៀមរាបថែមស៍

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម