Monday, July 7, 2025
Header Banner

អបអរសាទរលោកយាយនៅភូមិកន្ត្រក ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៧លាន ទទួលបានអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី

សៀមរាប៖របាយការណ៍របស់អាជ្ញាធរបានឲ្យដឹងថា នៅសៀលថ្ងៃទី ២៩ខែ កក្កដាឆ្នាំ ២០២១នេះ អាជ្ញាធរមូលដ្ឋាននៃក្រុងសៀមរាប បានអមដំណើរលោកជំទាវ វេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខា ភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកប្រគល់ជូន លោកយាយ ចាន់ ឃីម អាយុ ៦៧ឆ្នាំ សព្វថ្ងៃរស់នៅ ភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប ដែលជាអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៧លាន ។

អំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនាំមកប្រគល់ជូននាឱកាស មានថវិកាចំនួន១០លានរៀល និងសម្ភារៈព្រមទាំងគ្រឿងឧបភោគបរិភោគមួយ ចំនួនផងដែរ។សូមគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចពិជ័យសេនាទៀ បាញ់ និង ឯកឧត្ដមនាយឧត្តមសេនីយ៍ ប្រធានក្រុមប្រតិបត្ត និង ឯកឧត្ដម អស់លោកលោកស្រីដែលជាក្រុមការងារចំពោះកិច្ចចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងអស់ ចំពោះលទ្ធផលចាក់វ៉ាក់សាំងដូសទី១ ដល់អ្នកទី៧លាននៅក្នុងក្រុងសៀមរាបយើងនេះ៕

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម