សៀមរាប៖លោកយាយ ចិន មៀច អាយុ ១០២ឆ្នាំ រស់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ដែលបានស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីត១៩ កាលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ ២០២១ កន្លងមកបាន ការឧបត្ថម្ភ ជាថវិកាចំនួន ៣ លានរៀល និងគ្រឿង ឧបភោគបរិភោគមួយចំនួនទៀត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយះលោក ជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក -១៩)នាយប់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១នេះ ។
ពិធីប្រគល់ ទទួលនេះ ត្រូវបានឡើងនៅនឹងគេហដ្ឋាន លោកយាយដោយផ្ទាល់ស្ថិតនៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ដោយមានការចូលរួមពីអ្នកជិតខាង តំណាងរដ្ឋបាលក្រុងសៀមរាប និងអាជ្ញារធមូលដ្ឋានផងដែរ ។
ជាថ្មីម្តងទៀត សូមគោរពថ្លែងអំណរគុណ ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចពិជ័យសេនាទៀ បាញ់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប និង ឯកឧត្ដមនាយឧត្តមសេនីយ៍ប្រធានក្រុមប្រតិបត្ត និងឯកឧត្ដម អស់លោកលោកស្រី ដែលជាក្រុមការងារចំពោះកិច្ចចាក់វ៉ាក់សាំង ដែលបានផ្តល់វ៉ាក់ សាំង និងក្រុមចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបទាំងអស់ ដោយឥតគិតថ្លៃ និងពុំគិតពីនិន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរអ្វីឡើយ ៕