បន្ទាយមានជ័យ ៖សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសជនជាតិថៃម្នាក់ធ្លាក់ពីលេីអាគារកាសុីណូ និងសណ្ឋាគារ សេនផាលេស កំពស់១៤ជាន់មកទើលើអគារកំពុងសាងសង់ថ្មីជាន់ទី១ ស្លាប់មួយរំពេចដោយមិនទាន់ដឹងមូលហេតុ។ ហេតុការណ៍នេះបានកេីតឡេីងវេលាម៉ោង២១និង០៥នាទីថ្ងៃទី៣០ ខែកក្កដា ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត,ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ៖ ជនរងគ្រោះជាតិថៃឈ្មោះ វ៉ារីស ផានថាណាត សុីរីដេឆៃ ភេទប្រុស កើតថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២៩៨២ មានទីលំនៅផ្ទះ១១/៣ភូមិ៤ ឃុំតាកៀនធៀ ស្រុកបាងឡាមុង ខេត្តឈុនបុរី,ប្រទេសថៃ កាន់កាតក្រុមហ៊ុនកាសុីណូសេន ផាលេសលេខT-311-04 នៅបន្ទប់លេខ៣១២ជាន់ទី៣។
ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចបានចុះដល់កន្លែងកេីតហេតុភ្លាមៗ និងពិនិត្យចំនុចកើតហេតុអាគារ កាសុីណូសេនផាលេស ជាន់ទី១៤ ឃេីញមានបន្សល់ទុកនូវស្បែកជើងផ្ទាត់ពណ៌ក្រហម១គូរ កាបូបក្រវ៉ាត់ចង្កេះពណ៌ប្រផេះមួយក្នុងនោះមាន៖១-អត្តសញ្ញាណប័ណ្ណ១សន្លឹក, ២-កាតចេញចូលកាស៊ីណូ១សន្លឹក, ៣-សៀវភភធនាគារ២ក្បាល, ៤-កាតធនាគារ២សន្លឹក, ៥-ដបទឹកថ្នាំវែបតូច១ដប, ៦-ដុំសាកថ្មទូរស័ព្ទ១,ដែកកេះ ទឹកអប់១ដប,ម្សៅលាប១កំប៉ុង,អង្កាំជ័រខ្សែដៃ២ខ្សែ។ បន្ទាប់មកសមត្ថកិច្ចបានបន្តនៅលើអាគារជាន់ទី១ កំពុងសាងសង់ គ្មានបន្ទប់ កន្លែងជនរងគ្រោះធ្លាប់មកជាន់ទី១ដែលកំពុងសាងសង់នោះ ឃើញមានទូរស័ព្ទ១គ្រឿង។
ក្រោពីបានពិនិត្យនៅកន្លែងកេីតហេតុរួចសមត្ថកិច្ចបានយកសំណាកសាកសពធ្វើតេស្ត អវិជ្ជមានកូវីត១៩ និងធ្វេីតេស្តទឹកនោមរកសារធាតុញៀនឃើញថា អវិជ្ជមាន។ បច្ចប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវថាតេីជាករណី លោតសម្លាប់ខ្លួន ឬពាក់ព័ន្ធទៅនឹងករណីឃាតកម្ម៕ដោយ៖ភក្តី