Tuesday, July 8, 2025
Header Banner

ខ្លាំងមែន…មន្ត្រីនគរបាលក្រសួងម្នាក់ ឃាត់ឡានដឹកអ្នកដំណើរឆែកឆេរនៅស្រុកឆ្លូង បែជាផ្ទុះហិង្សា

ក្រចេះ៖សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ មានករណីមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃម្នាក់ បានឃាត់ឡានអ្នកដំណើរឆែកឆេរម្ចាស់ឡានជាមនុស្សស្រីដោយមានចេតនាបំពាន ។

បើតាមប្រភពហ្វេសប៊ុកមួយបានអោយដឹងថា«នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២និង៣៨នាទី មានសមត្ថកិច្ចមិនហ៊ានចាប់ឡានដឹកឈើទេ បែរជាសមត្ថកិច្ចមកហ៊ានចាប់ឡានអ្នកដំណើរឆែកឆេរម្ចាស់ឡានជាមនុស្សស្រី មិនប៉ុណ្ណោះមន្រ្តីនេះមកចាប់រូបនាងខ្ញុំជាស្រីឆែកឡានមិនមានអីក្នុងឡាន បែរជាមកចាប់នាងខ្ញុំឆែកខ្លួនប្រាណនឹងកាបូបនាងខ្ញុំដោយអាក្រាតកាយខ្ញុំជាស្រី តើមនុស្សប្រុសមកចាប់មនុស្សស្រីកណ្ដាលហ្ហូងសាធារណៈតើត្រឹមត្រូវដែលទេមួយជាស្រីមួយជាប្រុសទោះបីមានរឿងយ៉ាងណាក៏មនុស្សប្រុសមិនអាចមកចាប់បំពានលើមនុស្សស្រីបានដែល។ ហេតុដូចនេះសូមមន្រ្ដីថ្នាក់លើជួយរកយុតិធម៌អោយរូបនាងខ្ញុំផង»។ស្ត្រីជាម្ចាស់ឡានបានអំពាវនាវអោយថ្នាក់លើជួយរកយុត្តិធម៌ ជាពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យមើលករណីនេះផង៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម