សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ផ្ទះពលរដ្ឋមួយខ្នងធ្វើពីឈើលើថ្មក្រោមត្រូវបានអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុងដោយសារឆ្លងចរន្តអគ្គិសនី។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៥និង៤៥នាទីថ្ងៃទី០៩ខែឆ្នូឆ្នាំ២០២១ស្ថិតចំណុចភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យនេះបណ្ដាលអោយខូចខាតទ្រព្យសម្បត្តិ៖ផ្ទះ១ខ្នង ទំហំ ៦ម៉ែត្រ x ៧ម៉ែត្រ សង់ពីឈើលើ ថ្មក្រោម ជញ្ជាំងក្ដារ ប្រក់ក្បឿង(ខូចខាត អស់ទាំងស្រុង)។ទ្រព្យសម្បត្តិក្នុងផ្ទះ មានដូចជា ឆេះខ្សែកមាស ទំងន់ ៥ជី ខ្សែដៃមាសទំងន់ ៥ជី ជញ្ជៀនមាស ទំងន់ ២ជីប្រាក់ខ្មែរ ៤០,០០០០រៀល ទូរឈើ ចំនួន០២, ស្រូវ ១៣ការ៉ុង និងសម្ភារៈប្រើប្រាស់ មួយចំនួនផ្សេងទៀត។ម្ចាស់ផ្ទះឈ្មោះ តន់ ធី ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។សមត្ថកិច្ចបញ្ជាក់ថាមូលហេតុ បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ទើបបណ្តាលឲ្យឆេះ។សមត្ថកិច្ចបញ្ជាក់ទៀតថា ករណីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកពួកចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត ទើបរលត់ទាំងស្រុង តែមិនបណ្តាលឲ្យប៉ះពាល់ដល់ជីវិតមនុស្ស និងសត្វទេ៕ដោយ៖សេរី