Monday, May 20, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ផ្ទុះកក្រើកករណីក្រុមចោរឆក់កាបូបនិងចោរលួចម៉ូតូនៅក្នុងក្រុងសៀមរាប ទៀតហើយ!

ក្រុងសៀមរាប​៖សេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីលួចម៉ូតូនិងឆក់កាបូប ពលរដ្ននិងភ្ញៀវទេសចរកើតឡើងជាច្រើនករណីទៀតហើយនៅក្នុងក្រុងសៀមរាប។
សេចក្តីរាយការណ៍បានបន្តដឹងទៀតថាជាក់ស្ដែងកាលពីថ្ងៃទី​ ០៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២២ម៉ោង១៨:០០នាទីទៅម៉ោង០៦:៣០នាទីព្រឹកថ្ងៃទី​ ០៧​ ខែឆ្នាំដដែល​ ត្រង់ចំណុចបរិវេណបន្ទប់ជួល ភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង-ខេត្ត សៀមរាប មានករណីអំពើលួចយកម៉ូតូ០១គ្រឿងបានចាក់សោ​ ក​  ម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ 2018 ពាក់ផ្លាកលេខសៀមរាប 1AB-1574 លេខតួនិងលេខម៉ាស៊ីន 5236133 ពណ៌ខ្មៅ របស់ជនរងគ្រោះឈ្មោះ​ ឈឹង ខាវី ភេទ ប្រុស អាយុ ២៣ ឆ្នាំ  ជនជាតិ ខ្មែរ​ មុខរបរ បុគ្គលិកក្រុមហ៊ុន​ មានអាស័យដ្ឋានសព្វថ្ងៃបន្ទប់ជួល កេីតហេតុខាងលេី​ ,ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។
ពាក់ព័ន្ធនឹងករណីនេះដែរមហាជនស្នើឲ្យពលរដ្ឋនិងភ្ញៀវទេសចរណ៍ មេត្តាបង្កើនការប្រុងប្រយ័ត្នឡើងវិញចំពោះករណីក្រុមចោរលួចម៉ូតូនិងចោរឆក់កាបូប ព្រោះករណីនេះបានផ្ទុះឡើងវិញបណ្ដើរៗគួរឱ្យព្រួយបារម្ភទៀតហើយ។

ជុំវិញការលើកឡើងខាងលើនេះដែរពលរដ្ខមានការរំពឹងទុកថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នឹងរៀបចំផែនការបង្ការនិងបង្ក្រាបក្រុមចោរឆក់កាបូបនិងចោរលួចម៉ូតូនៅក្នុងក្រុងសៀមរាបឲ្យបានថមថយជាបន្តបន្ទាប់ផងដែរ។

ជាមួយគ្នានោះដែរសមត្ថកិច្ចបានស្នើឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់មិនត្រូវធ្វេសប្រហែស ទុកម៉ូតូចោលនោះទេ៕ដោយ៖នាយផ្លយ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម