ខេត្តរតនគិរី៖លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានចុះសួរសុខទុក្ខ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ ហើយបានពិនិត្យលើការរស់នៅប្រចាំថ្ងៃ ដល់កងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន និងពិនិត្យទីតាំងស្នាក់នៅកន្លែងធ្វើការ។
លោកឧត្តមសេនីយ៍ត្រី បានសំណេះសំណាលនិងសួរសុខទុក្ខដល់កងកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៦២៣ ធ្វើយ៉ាងណាចាត់កម្លាំងចុះដើរល្បាតព្រំដែនជាប្រចាំ ហើយនិងមិនឲ្យមានបទល្មើសផ្សេងៗឆ្លងដែនដោយខុសច្បាប់ឡើយ។
ក្រោយពីសំណេះសំណាលរួចលោកឧត្តមសេនីយ៍ត្រី ក៏បានចុះទៅត្រួតពិនិត្យបង្គោលព្រំដែនលេខ២៩/៤ ហើយនិងបន្តចុះពិនិត្យនិងសួរសុខទុក្ខកម្លាំងប៉ុស្តិ៍ការពារព្រំដែនភូមិភិផងដែរ។
បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រីបានសំណេះសំណាលជាមួយកងកម្លាំងវរសេនាតូចការពារព្រំដែន៦២៣រួចមក និងបាននាំយកគ្រឿងឧបភោគ បរិភោគរួមមាន: អង្ករចំនួន៤០បេ, ទឹកសុទ្ធ២០កេះ, ស្រាបៀ១០កេះ, មី២០កេះ, ត្រីខ១កេះធំនិង១៣យួរ, ខ្ទឹមស១បេ, អំបិល១៥០គីឡូក្រាម, ទឹកត្រី១កេះ, ទឹកស៉ីអីវ១កេះ, ប៊ីចេង២៣គីឡូក្រាម, ស្កស១បេ, ប្រេងឆា១កេះ, សាប៊ូ១កេះ, និងថវិកា១.០០០.០០០.រៀល បានប្រគល់ដល់កម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៦២៣នាឱកាសនោះផងដែរ៕ដោយ៖ វុទ្ធឦសាន



