ខេត្តបន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ម្នាក់និងជាម្ចាស់អាជីវកម្មវាយថ្មភ្នំលក់បានយកកម្មករជាច្រើននាក់ សម្រុកដាំបង្គោលរបងថ្មនិងព័ទ្ធបន្លាលួសដើម្បីរំលោភយកដីជុំវិញភ្នំនិង “ភ្នំពង្រកងរ៉ា” ដើម្បីយកធ្វើកម្មសិទ្ធឯកជនដែលផ្ទុយពីច្បាប់ទាំងស្រុងតែម្តង ។
មន្ត្រីនគរបាលដ៏មានឥទ្ធិពលហ៊ានរំលោភយកដីរដ្ឋនិងភ្នំខាងលើ មានឈ្មោះ កូ ណៃ ជាម្ចាស់អាជីវកម្មវាយថ្មដ៏ធំជាងគេនៅភ្នំធំ ក្រុងសិរិសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យតែម្តង។
ប្រជាពលរដ្ឋ បាននិយាយថា ក្នុងអំឡុងដើមខែធ្នូ បុគ្គលឈ្មោះ កូ ណៃ ជាមន្ត្រីនគរបាលនិងជាម្ចាស់អាជីវកម្មវាយថ្ម បានយកផ្ទាំងថ្មធំៗមកបិទផ្លូវដែលប្រជាពលរដ្ឋប្រើប្រាស់រាល់ថ្ងៃមិនឲ្យចូលទៅដីស្រែចំការពួកគាត់ឡើយ ។ មន្ត្រីនគរបាលរូបនេះ បញ្ជាកម្មករជាកូនចៅឲ្យដាំបង្គោលរបងថ្មរួចព័ន្ធបន្លាលួសយកដីជុំវិញភ្នំព្រមទាំង “ភ្នំកងវ៉ា” ស្ថិតភូមិពង្រ សង្កាត់កំពង់ ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
ដោយមើលឃើញសកម្មភាពថៅកែវាយថ្មភ្នំលក់និងជាមន្ត្រីនគរបាលខេត្ត ប្រព្រឹត្តសកម្មភាពល្មើសច្បាប់បែបនេះក៏មានប្រតិកម្មដល់ថ្នាក់ខេត្ត ទើបនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបន្ទាន់មួយមានសមភាពចូលរួមពីលោកអភិបាលរងខេត្ត,មេប៉ូលិសខេត្ត,មេប៉េអឹមខេត្ត,មេយោធាខេត្ត,ប្រធានមន្ទីរពាក់ព័ន្ធ,ចៅក្រុងសិរីសោភ័ណ្ឌព្រមទាំងអាជ្ញាធរជាច្រើនទៀតដើម្បូរកដំណោះលើបញ្ហាខាងលើនេះ ។
ប្រភពមន្ត្រីសាលាខេត្តបន្ទាយមានជ័យ បានប្រាប់ថា ករណីបុគ្គលឈ្មោះ កូ ណៃ យកផ្ទាំងថ្មធំៗបិទផ្លូវ ដាំបង្គោលរបងថ្មបន្លាហ៊ុំព័ទ្ធយកដី “ភ្នំពង្រកងវ៉ា” ដោយតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺគណៈបញ្ជាការឯកភាពខេត្តពិនិត្យជាក់ស្តែង និងរុះរើចេញ ។
ក្រោយពីមានរឿងរ៉ាវនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបង្កើតគណ:កម្មការ អនុគណ:កម្មការ ដើម្បីធ្វើការងារគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍន៍ដីរដ្ឋ ដីភ្នំ ឲ្យទៅជាទ្រព្យសាធារណៈ និងទ្រព្យឯកជនរបស់រដ្ឋទូទាំង ស្រុក-ក្រុងទាំង៩តែម្តង ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានប្រតិកម្មនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យអាជ្ញាធរធរខេត្តចុះពិនិត្យ បញ្ឈប់សកម្មភាពរបស់បុគ្គល កូ ណៃហើយត្រូវយកថ្មចេញផ្លូវប្រជាពលរដ្ឋប្រើប្រាស់រួចរុះរើរបងលួសចេញពីដីរដ្ឋ ដីភ្នំនិងរក្សាទុកជាសម្បត្តិរដ្ឋ ទុកផ្លូវជូនពលរដ្ឋប្រើប្រាស់ជាធម្មតាវិញ ។
សូមបញ្ជាក់ថា ដីភ្នំពង្រកងរ៉ា ដែលមន្ត្រីនគរបាលជាថៅកែជីកកកាយយកថ្មីភ្នំលក់ផងនោះថ្លើមធំហ៊ានបិទផ្លូវមិនឲ្យពលរដ្ឋដើរ និងហ៊ុំព័ន្ធរបងដើម្បីយកធ្វើកម្មសិទ្ធមាបទំហំរាប់សិបហិចតាដែលភាគច្រើនជាដីរបស់រដ្ឋ ៕
បន្ទាយមានជ័យ៖ មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យម្នាក់និងជាម្ចាស់អាជីវកម្មវាយថ្មភ្នំលក់បានយកកម្មករជាច្រើននាក់ សម្រុកដាំបង្គោលរបងថ្មនិងព័ន្ធបន្លាលួសដើម្បីរំលោភយកដីជុំវិញភ្នំនិង “ភ្នំពង្រកងរ៉ា” ដើម្បីយកធ្វើកម្មសិទ្ធឯកជនដែលផ្ទុយពីច្បាប់ទាំងស្រុងតែម្តង ។
មន្ត្រីនគរបាលដ៏មានឥទ្ធិពលហ៊ានរំលោភយកដីរដ្ឋនិងភ្នំខាងលើ មានឈ្មោះ កូ ណៃ ជាម្ចាស់អាជីវកម្មវាយថ្មដ៏ធំជាងគេនៅភ្នំធំ ក្រុងសិរិសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យតែម្តង ។
ប្រជាពលរដ្ឋ បាននិយាយថា ក្នុងអំឡុងដើមខែធ្នូ បុគ្គលឈ្មោះ កូ ណៃ ជាមន្ត្រីនគរបាលនិងជាម្ចាស់អាជីវកម្មវាយថ្ម បានយកផ្ទាំងថ្មធំៗមកបិទផ្លូវដែលប្រជាពលរដ្ឋប្រើប្រាស់រាល់ថ្ងៃមិនឲ្យចូលទៅដីស្រែចំការពួកគាត់ឡើយ ។ មន្ត្រីនគរបាលរូបនេះ បញ្ជាកម្មករជាកូនចៅឲ្យដាំបង្គោលរបងថ្មរួចព័ន្ធបន្លាលួសយកដីជុំវិញភ្នំព្រមទាំង “ភ្នំកងវ៉ា” ស្ថិតភូមិពង្រ សង្កាត់កំពង់ ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
ដោយមើលឃើញសកម្មភាពថៅកែវាយថ្មភ្នំលក់និងជាមន្ត្រីនគរបាលខេត្ត ប្រព្រឹត្តសកម្មភាពល្មើសច្បាប់បែបនេះក៏មានប្រតិកម្មដល់ថ្នាក់ខេត្ត ទើបនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបន្ទាន់មួយមានសមភាពចូលរួមពីលោកអភិបាលរងខេត្ត,មេប៉ូលិសខេត្ត,មេប៉េអឹមខេត្ត,មេយោធាខេត្ត,ប្រធានមន្ទីរពាក់ព័ន្ធ,ចៅក្រុងសិរីសោភ័ណ្ឌព្រមទាំងអាជ្ញាធរជាច្រើនទៀតដើម្បូរកដំណោះលើបញ្ហាខាងលើនេះ ។
ប្រភពមន្ត្រីសាលាខេត្តបន្ទាយមានជ័យ បានប្រាប់ថា ករណីបុគ្គលឈ្មោះ កូ ណៃ យកផ្ទាំងថ្មធំៗបិទផ្លូវ ដាំបង្គោលរបងថ្មបន្លាហ៊ុំព័ទ្ធយកដី “ភ្នំពង្រកងវ៉ា” ដោយតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺគណៈបញ្ជាការឯកភាពខេត្តពិនិត្យជាក់ស្តែង និងរុះរើចេញ ។
ក្រោយពីមានរឿងរ៉ាវនេះ លោក អ៊ុំ រាត្រី ចៅហ្វាយខេត្តបន្ទាយមានជ័យ បានបង្កើតគណ:កម្មការ អនុគណ:កម្មការ ដើម្បីធ្វើការងារគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍន៍ដីរដ្ឋ ដីភ្នំ ឲ្យទៅជាទ្រព្យសាធារណៈ និងទ្រព្យឯកជនរបស់រដ្ឋទូទាំង ស្រុក-ក្រុងទាំង៩តែម្តង ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានប្រតិកម្មនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យអាជ្ញាធរធរខេត្តចុះពិនិត្យ បញ្ឈប់សកម្មភាពរបស់បុគ្គល កូ ណៃហើយត្រូវយកថ្មចេញផ្លូវប្រជាពលរដ្ឋប្រើប្រាស់រួចរុះរើរបងលួសចេញពីដីរដ្ឋ ដីភ្នំនិងរក្សាទុកជាសម្បត្តិរដ្ឋ ទុកផ្លូវជូនពលរដ្ឋប្រើប្រាស់ជាធម្មតាវិញ ។
សូមបញ្ជាក់ថា ដីភ្នំពង្រកងរ៉ា ដែលមន្ត្រីនគរបាលជាថៅកែជីកកកាយយកថ្មីភ្នំលក់ផងនោះថ្លើមធំហ៊ានបិទផ្លូវមិនឲ្យពលរដ្ឋដើរ និងហ៊ុំព័ន្ធរបងដើម្បីយកធ្វើកម្មសិទ្ធមាបទំហំរាប់សិបហិចតាដែលភាគច្រើនជាដីរបស់រដ្ឋ ៕ដោយ៖សេរី