Friday, May 9, 2025
Header Banner

ហ្គេមបាញ់ត្រីនៅផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ នៅដំណើរការដោយរលូន,អាជ្ញាធរមូលដ្ឋានកំពុងរក្សាភាពស្ងៀមស្ងាត់!

ភ្នំពេញ៖ប្រភពច្បាស់ការណ៍បានបង្ហើបឲ្យដឹងថា ទីតាំងហ្គេមបាញ់ត្រីដ៏ធំមួយនៅក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន នៅតែបន្តបើលដំណើរការលេងជាធម្មតារហូតដល់សព្វថ្ងៃនេះ តែមិនមានការចុះបង្ក្រាបពីកម្លាំងអាជ្ញាធរពាក់ព័ន្ធឡើយ។

ពាក់ព័ន្ធករណីបើកល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រីនេះដែរ កាលពីពេលកន្លេងទៅថ្មីនេះ ក្រុមការងារយើងបានធ្វើការទំនាក់ទំនងទៅលោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន តាមរយៈប្រព័ន្ធតេឡេក្រាម តែលោកមិនឆ្លើយតបអ្វីទាំងអស់ គឺរក្សាភាពស្ងប់ស្ងាត់តែម្ដង។

គួររំលឹកថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានី ខេត្ត ទូទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់អោយខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង។

ទោះបីមានបទបញ្ជាយ៉ាងដាច់ពីសម្ដេចតេជោយ៉ាងណាក៏ដោយ តែអាជ្ញាធរខណ្ឌចំការមន ដែលមានលោក កៀង ល័ក្ស ជាអភិបាលខណ្ឌ និងលោក យិន សាន ជាអធិការខណ្ឌ ហាក់មិនមានចំណាត់ការបង្ក្រាបល្បែងស៊ីសងទាំងនេះនោះទេ បែជាបណ្ដែតបណ្ដោយឲ្យដំណើរការជាធម្មតាទៅវិញ៕ដោយ៖សររី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម