Saturday, November 23, 2024
Header Banner

ឆេះកាស៊ីណូ«ហ្រ្គេនដាយមិន» នៅប៉ោយប៉ែត ឈានដល់ស្លាប់និងរបួស៤០នាក់

ប៉ោយប៉ែត៖ករណីឆេះអាគារកាស៊ីណូយីហោ«ហ្រ្គេនដាយមិន» នៅមាត់ច្រកអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត គិតមកដល់ព្រឹកថ្ងៃទី២៩ធ្នូ២០២២នេះ បានបណ្តាលអោយមានអ្នកស្លាប់និងរបួសចំនួន៤០នាក់។
សមត្ថកិច្ចបានឲ្យដឹងថា មកដល់ព្រឹកថ្ងៃទី២៩នេះបន្ទាប់ពីឆេះតាំងពីម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ មានស្លាប់មនុស្សចំនួន១០នាក់ ដែលបានយកសពចេញនិងអ្នករបួសធ្ងន់ប្រុសស្រីប្រមាណជា៣០នាក់បានជួយសង្រ្គោះ។សមត្ថកិច្ចបន្តថា អ្នកស្លាប់នឹងរបួសភាគច្រើនជាជនជាតិថៃ។ក្រៅពីការស្លាប់នឹងរបួសបណ្តាលអោយខូចខាតអាគារទាំងស្រុងដែលមានកំពស់១៧ជាន់។ប្រភពបានអោយដឹងទៀតថាកាសុីណូដែលឆេះនេះមានបុគ្គលិកប្រុសស្រីប្រមាណជា៤០០នាក់។
សម្រាប់ការជួយសង្រ្គោះនេះធ្វើឡើងពីសំណាក់កងកម្លាំងទាំងបីប្រភេទរបស់ខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ,លោកស្នងការខេត្,តលោកមេបញ្ជាការអាវុធហត្ថខេត្តនិងមេបញ្ជាការយោធាខេត្ត ព្រមទាំងមានការចូលរួមពីខាងភាគីថៃនៃក្រុមជួយសង្រ្គោះសមត្ថកិច្ចថៃបានបញ្ជូនរថយន្តបាញ់ទឹកនឹងរថយន្តសង្រ្គោះរថយន្តដឹកសព។ប្រើប្រាស់ឡានទឹកចំនួន០៩គ្រឿង។អគ្គិភ័យនេះបានលេបត្របាក់កាស៊ីណូGrand Diamond City ៨០ភាគរយ និងរាលឆេះកាស៊ីណូ ប៉ោយប៉ែតរីសតឆេះ១០០ភាគរយតែម្ដង។

ជុំវិញករណីនេះដែរសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃការឆាប់ឆេះអាគារកាស៊ីណូខាងលើនេះបាននៅឡើយទេ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម