Saturday, November 23, 2024
Header Banner

ត្រីធ្វើប្រហុកផ្អក ត្រូវហើយនៅក្នុងខេត្តកំពង់ឆ្នាំងតម្លៃពី១ពាន់ទៅ៥ពាន់រៀល/ ១គីឡូក្រាម

ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃទី ២៩ ខែធ្នូឆ្នាំ២០២២នេះ ត្រីសម្រាប់ធ្វើ ប្រហុក ផ្អកចាប់ផ្ដើមត្រូវបណ្ដើរៗហើយ ក្នុងនោះត្រី១គីឡូក្រាមតម្លៃចាប់ពី១ពាន់ទៅ៥ ពាន់រៀល តាមធំតាមតូច ដែលមានលក់នៅកំពង់ផែថ្មី ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ពលរដ្ឋដែលមកពីទីជនបទខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាលនិងមកពីស្រុកទឹកផុសខេត្តកំពង់ឆ្នាំង កំពុងវះពោះត្រីធ្វើផ្អកប្រហុកនៅកំ ពង់ផែថ្មីក្នុងភូមិទី៧ សង្កាត់ ខ្សាម ក្រុងកំពង់ឆ្នាំងនាល្ងាចថ្ងៃទី២៩ខែធ្នូនេះបានហើយដឹងថា ត្រីសម្រាប់ធ្វើប្រ ហុក១គីឡូ ថ្លៃពី១ពាន់ ទៅ៣ ពាន់រៀល។ ចំណែកត្រីសម្រាប់ធ្វើផ្អកមានតម្លៃពី៣ពាន់ ទៅ ៥ពាន់រៀល (គឺត្រីចង្កែ) តាមតូចតាមធំ ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា បើប្រៀបធៀបនិងឆ្នាំមុនត្រីសម្រាប់ធ្វើប្រហុកមានតម្លៃពី ២ ពាន់ទៅ ៤ ពាន់រៀល។ ឯត្រីសម្រាប់ធ្វើផ្អកមា នត ម្លៃពី ៦ ទៅ ៩ ពាន់រៀលថ្លៃជា ងឆ្នាំនេះ។ លោក ងិន ហ៊ុន ប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសា ទខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី២៩ ខែធ្នូ នេះបានឲ្យដឹងថា
នៅក្នុងខ្នើតខែបុស្សនេះចាប់ពីថ្ងៃ៤ កើតមក គឺ២ថ្ងៃមុនត្រីសម្រាប់ធ្វើប្រហុកផ្អកចាប់ត្រូវបណ្ដើរៗហើយ និងបើប្រៀបធៀបនិងរយៈពេលដូច គ្នា គឺត្រីឆ្នាំនេះសំបូរជាង និងមានត ម្លៃថោកជាងឆ្នាំមុន ហើយខ្នើតខែ ក្រោយអាចនឹងសម្បូរត្រីប្រហុកច្រើ ន។ ប៉ុន្តែគិតមកដល់ថ្ងៃនេះខាងម ន្ត្រីជលផលខេត្ត មិនទាន់ប្រមូលបានទិន្នន័យនៃផលនេសាទនៅ ក្នុងខេត្តឡើយទេ ។

លោកសូមជូនដំណឹងដល់ប្រជាពលរដ្ឋផងដែរដែលមានបំណងធ្វើប្រហុកផ្អកសូមអញ្ជើញមកធ្វើប្រហុកផ្អកនៅទីតាំ ងចំនួន ៤ កន្លែងក្នុងខេត្តកំពង់ឆ្នាំងគឺ១ភូមិកំពង់ប្រាសាទ ឃុំសែប ស្រុ កកំពង់ត្រឡាច, ២ ចំណុចព្រែកកាត់ ក្នុងភូមិកណ្តាល សង្កាត់ផ្សារ ឆ្នាំង ក្រុងកំពង់ឆ្នាំង, ចំណុចកំពង់ ផែថ្មីក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង, និង ៤ ភូមិឆ្នុកទ្រូ ឃុំឆ្នុ កទ្រូ ស្រុកបរិបូណ៌៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម