Saturday, November 23, 2024
Header Banner

នគរបាលខេត្តឧត្តមានជ័យបំបែកសំណុំរឿងឃាតកម្មដោយឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់

ខេត្តឧត្តរមានជ័យ៖កម្លាំងនគរបាលក្រុងសំរោងនិងនគរបាលខេត្តឧត្តរមានជ័យ បានបំបែកសំណុំរឿងករណីឃាតកម្ម (គិតទុកជាមុន) នៅសង្កាត់កូនគ្រៀល ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់។

នគរបាលជាន់ខ្ពស់នៃខេត្តឧត្តរមានជ័យបានឲ្យដឹងថា ដោយមានណែនាំនិងចង្អុលបង្ហាញពីសំណាក់ ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គ​ស្នងការ​នគរបាលជាតិ និងមានការយកចិត្តទុកដាក់ពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត  បានចុះដឹកនាំកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង  ចុះស្រាវជ្រាវ ស៊ើបអង្កេត និងបំបែកសំណុំរឿង ករណីឃាតកម្ម (គិតទុកជាមុន) នៅសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានដោយជោគជ័យ ។ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញសមត្ថកិច្ច បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់បានមុខសញ្ញា ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន ០៤ នាក់   ទី១. ឈ្មោះ ឃ្លីយ ឃ្លា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិក្ដុល សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ  ទី២. ឈ្មោះ រ៉ន សាណា (ហៅតឹង) ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិក្ដុល សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។   ទី៣. ឈ្មោះ រឿន រិន  (ហៅឡោះ) ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិក្ដុល សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។    ទី៤. ឈ្មោះ ភួ សុីវ  ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិឈើក្រំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ក្រោយពីបានធ្វើការសាកសួរជនដៃដល់ទាំង ០៤ នាក់ ខាងលើនេះរួច ពួកគេបានសារភាពថា៖ រូបខ្លួនទាំង ០៤ នាក់ ពិតជាបានធ្វើសកម្មភាព សម្លាប់ទៅលើជនរងគ្រោះពិតប្រាកដមែន  ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៩-០០នាទី ៖ មានករណីឃាតកម្ម (គិតទុកជាមុន) នៅចំណុចតាមផ្លូវរទេះគោ ស្ថិតក្នុងភូមិក្តុល សង្កាត់កូនក្រៀល ក្រុងសំរោង បណ្តាលឱ្យជនរងគ្រោះឈ្មោះ ម៉េង ប៊ុនហៀន ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ-ឃុំខាងលើស្លាប់នៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ ខាងលើ ត្រូវបានឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម