Saturday, October 12, 2024
Header Banner

កាន់តែតានតឹងហើយ…ហ្វីលីពីន ថា នៅសមុទ្រចិនខាងត្បូងកាន់តែស្មុគស្មាញខ្លាំង

អន្តរជាតិ៖លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន បាននិយាយថា ភាពតានតឹងជាមួយចិននៅសមុទ្រចិនខាងត្បូងបានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ។ ស្របពេលដែលលោក​ស្នើ​ឲ្យ​​ជប៉ុន និង​អាស៊ាន​គួរ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ ខណៈ​ដែល​ពួកគេ​បាន​និង​កំពុង​ធ្វើ​លើ​បញ្ហា​សេដ្ឋកិច្ច។

   លោកបានផ្ដល់បទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន NHK កាលពីថ្ងៃសៅរ៍នៅទីក្រុងតូក្យូ ក្នុងពេលដែលលោកកំពុង​ស្ថិត​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ជប៉ុន​ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​មួយ​ដែល​ប្រារព្ធ​ខួប​៥០​ឆ្នាំ​នៃ​មិត្តភាព​រវាង​ជប៉ុន​និង​អាស៊ាន។

   លោកបញ្ជាក់ថា ភាពតានតឹងជាមួយចិននៅក្នុងតំបន់បានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ហើយស្ថានភាពកាន់តែស្មុគស្មាញ។ ដូច្នេះ អ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន ត្រូវតែស្វែងរកមធ្យោបាយដើម្បីរក្សាសន្តិភាព។

  លោកបន្ថែមថា ហ្វីលីពីនក៏នឹងធ្វើឲ្យស៊ីជម្រៅផងដែរនូវកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយជប៉ុន និងសហរដ្ឋអាមេរិក ហើយស្វែងរកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាច្រើនទៀតដោយធ្វើសមយុទ្ធរួម។

   នាពេលថ្មីៗនេះ កប៉ាល់របស់រដ្ឋាភិបាលចិនបាននឹងកំពុងប្រើប្រាស់កាណុងបាញ់ទឹកលើនាវាហ្វីលីពីន និងរារាំងការធ្វើនាវាចរណ៍របស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង ដែលនេះបានធ្វើឲ្យមានភាពតានតឹងកានតែខ្លាំងរវាងប្រទេសទាំង២ផងដែរ៕

   (ប្រភពពី៖NHK)

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម