Tuesday, November 26, 2024
Header Banner

សមត្ថកិច្ចជំនាញបង្ក្រាបការនាំចូលបារីម៉ាក JET ជាច្រើនដោយខុសច្បាប់មកពីប្រទេសឡាវ

ខេត្តក្រចេះ៖សេចក្តីរាយការណ៍បានឲ្យដឹងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះថា កម្លាំងគយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ ដែលដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់រថយន្តសាំយ៉ុង ចំនួនបីគ្រឿង ដឹកបារីម៉ាក Jet មកពីខេត្តស្ទឹងត្រែង នាំចូលមកក្នុងប្រទេស ដោយគ្មានបិទត្រាពន្ធគយ។

   យោងតាមចម្លើយសារភាពពីអ្នកបើកបរ បានឲ្យមន្ត្រីគយដឹងថា បារីនេះនាំចូលមកពីប្រទេសឡាវតាមមាត់ច្រក ត្រពាំងក្រៀល ដឹកជញ្ជូនដោយរថយន្តម៉ាក Toyota Hiace យកមកស្តុកទុកនៅផ្ទះមួយកន្លែង មានទីតាំងស្ថិតនៅគីឡូ២ ផ្លូវទល់មុខផ្ទះលក់ស័ង្កសី (ជូ សោភា) រួចជួលពួកគាត់ (អ្នកបើកបរ) ឲ្យផ្ទេរដឹកបន្តមកខេត្តត្បូងឃ្មុំ។

  សមត្ថកិច្ចបានឲ្យដឹងថា លទ្ធផលត្រួតពិនិត្យជាក់ស្ដែង ទី១៖ រថយន្តម៉ាក Ssang yong ពាក់ផ្លាកលេខភ្នំពេញ 2BN-0320 ដឹកបារីម៉ាក JET ចំនួន៧៤ប៊ិច គ្មានប្រទេសផលិត។ទី២៖ រថយន្តម៉ាក Ssang yong ពាក់ផ្លាកលេខភ្នំពេញ 2U-3226 ដឹកបារីម៉ាក JET ចំនួន៧៣ប៊ិច គ្មានប្រទេសផលិត។ ទី៣៖ រថយន្តម៉ាក Ssang yong ពាក់ផ្លាកលេខភ្នំពេញ 2R-9976 ដឹកបារីម៉ាក JET ចំនួន៧៧ប៊ិច គ្មានប្រទេសផលិត។ បារីសរុបទាំងបីគ្រឿង ចំនួន២២៤ប៊ិច។

   បច្ចុប្បន្នរថយន្ត និងទំនិញល្មើសច្បាប់ខាងលើ ត្រូវបានមន្ត្រីជំនាញអូសយកទៅរក្សាទុកនៅសាខាគយនិងរដ្ឋករខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម