Tuesday, November 26, 2024
Header Banner

អគ្គិភ័យឆាប់ឆេះផ្ទះអ្នកលក់បន្លែនៅផ្សារក្រោមបណ្ដាលឲ្យស្លាប់មនុស្សចំនួន ៣នាក់ក្នុងផ្ទះគួរឲ្យសង្វែគ!

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថា អគ្គិភ័យបានឆាប់ឆេះផ្ទះលក់បន្លែនៅមុខផ្សារក្រោម បណ្ដាលឲ្យស្លាប់មនុស្សចំនួន៣នាក់ក្នុងផ្ទះដែលគេចាក់សោរខាងក្រៅគួរឱ្យសង្វែក។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៤:៥០នាទី ស្ថិតនៅ ក្រុមទី២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា មានករណីអគ្គិភ័យឆាប់ឆេះដែលបណ្ដាលអោយឆេះតូបលក់ដូរអស់ចំនួន៤តូប ផ្ទះចំនួន ០១ខ្នង (ខូចខាតទាំងស្រុង) ម្ចាស់ផ្ទះជួលតូបឈ្មោះ លី ដារី ភេទស្រី អាយុ៣២ ឆ្នាំមុខរបរលក់ដូរ។ក្នុងនោះបណ្ដាលអោយមនុស្សស្លាប់ចំនួន ០៣នាក់ ១,ឈ្មោះ វ៉ឹក ឡាន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ លក់ដូរ ២,ឈ្មោញ ង៉ិក ឌី ភេទប្រុស អាយុ៤ឆ្នាំ ៣,កូននៅក្នុងផ្ទៃ អាយុ២ខែ។

សមត្ថកិច្ចបន្តថា ករណីនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៦គ្រឿង រថយន្តស្នងការខេត្តចំនួន ០៣គ្រឿង,រថយន្តអជ្ញាធរអប្សរាចំនួន ០២គ្រឿង,រថយន្តបុរីទេសចរណ៍ចំនួន ០១គ្រឿង។ អគ្គិភ័យបានរលត់វិញនៅវេលាម៉ោង ៦:២០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវមូលហេតុដែលបណ្ដាលឲ្យឆាប់ឆេះ ផ្ទះខាងលើនេះ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម