Tuesday, November 26, 2024
Header Banner

ប្រជាពលរដ្ឋរស់នៅផ្លូវលេខ១៣ក្នុងបុរីសៀង ណាំ ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធនៃខេត្តសៀមរាប ជួយដោះស្រាយកង្វល់ករណីបុគ្គលម្នាក់បិទផ្លូវធ្វើកម្មសិទ្ធផ្តាច់មុខ

ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ពលរដ្ឋដែលធ្លាប់ធ្វើដំណើរតាមផ្លូវលេខ១៣ ទល់មុខផ្សារបុរីសៀងណាំក្នុងភូមិខ្នារសង្កាវ ក្រុងសៀមរាប បានសម្តែងការខឹងសម្បាទៅនឹងម្ចាស់ផ្ទះបោះដុំទឹកសុទ្ធ លីយ៉ុង បានយកផ្លូវនិងចំណីផ្លូវមកធ្វើជាអាជីវកម្មផ្តាច់មុខក្នុងរបររកស៊ីរបស់ខ្លួន មិនអោយពលរដ្ឋចេញចូលបានដូចគ្រាមុននោះឡើយ។

ប្រភពព័ត៌មានពីពលរដ្ឋជិតខាងនោះជាច្រើននាក់បានឲ្យដឹងថា ពួកគាត់មករស់នៅទីនេះច្រើនឆ្នាំមកហើយ ហើយធ្វើដំណើរលើផ្លូវនេះជាធម្មតា។ទើបតែបុគ្គលឈ្មោះហ៊ុន ស៊ីមហេង ជាម្ចាស់ផ្ទះបោះដុំទឹកសុទ្ធ លីយ៉ុង រស់នៅទីតាំងខាងលើ បានធ្វើឲ្យពលរដ្ឋក្តៅក្រហាយមិនអាចធ្វើដំណើរទៅមកបាន ដោយគាត់យកផ្លូវនិងចំណីផ្លូវមកធ្វើជាអាជីវកម្មផ្តាច់មុខរបស់ខ្លួន(ធ្វើរោងឲ្យកម្មករស្នាក់នៅលើចំណីផ្លូវ,រោងកិនកាហ្វអត់ច្បាប់ និងចតឡានបិទផ្លូវ…។
ពលរដ្ឋបានបន្តឲ្យដឹងទៀតថា កន្លងទៅពួកគាត់បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានរួចហើយប៉ុន្តែនៅមិនទាន់មានលទ្ធផល។ពួកគាត់សំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជាពិសេស អ្នកមើលការខុសត្រូវក្នុងបុរី មេត្តាជួយគិតគូលើការលំបាករបស់ពលរដ្ឋរស់នៅជុំវិញនេះផង។

ដោយឡែក ម្ចាស់ផ្ទះបោះដុំទឹកសុទ្ធ លីយ៉ុង និងកិនកាហ្វេគ្មានច្បាប់ ឈ្មោះហ៊ុន ស៊ីមហេង ដែលរងការចោទប្រកាន់ពីពលរដ្ឋខាងលើ​ ខាងសារព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺបានទេនារសៀលថ្ងៃទី២៧​ខែធ្នូនេះ។


ពាក់ព័ន្ធនឹងករណីនេះដែរលោក ទុំ ពៀត ចៅសង្កាត់រងទី១នៃសង្កាត់ជ្រាវ មិនអាចទាក់ទងសុំការពន្យល់តាមទូរសព្ទបានទេនៅរសៀលថ្ងៃទី២៧ ខែធ្នូឆ្នាំ ២០២៣នេះដោយខលចូលលោកមិនលើកទូរសព្ទ។
ចំណែកលោកហាយ យ៉ង់ អភិបាលរងក្រុងសៀមរាប បានមានប្រសាសន៍តាមទូរសព្ទឲ្យដឹងថា លោកសុំពេលប្រមូលព័ត៌មានពីអ្នកជិតខាងនោះសិន ដើម្បីជាមូលដ្ឋានឲ្យលោកចុះធ្វើការងារនេះជាមួយសមត្ថកិច្ច ដោយធ្វើយ៉ាងណាឲ្យពលរដ្ឋធ្វើដំណើរបានស្រួលឡើងវិញ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម